គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

ជនជាតិចិនម្នាក់ ដាក់គ្រឿងញៀនជាប់នឹងខ្លួនពីកម្ពុជាប្រុងយកទៅជប៉ុន ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់

 - ផ្សាយចេញថ្ងៃច័ន្ទ ទី១១ ខែមិនា ឆ្នាំ២០២៤


រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិនម្នាក់ (តៃវ៉ាន់) ដែលបម្រុងនាំគ្រឿងញៀនពីកម្ពុជាទៅជប៉ុន តាមជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ជនសង្ស័យរូបនេះមានឈ្មោះ ហ័ង ថឹងយ៉ាវ (HUANG TENG YAO) ជនជាតិចិន (តៃវ៉ាន់) ដែលជាអ្នកដំណើរតាមជើងយន្តហោះ ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន។ វត្ថុតាងចាប់យកបា​ន គឺមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៣៥ដុំដែលរុំជាប់ខ្លួនជនល្មើស ទម្ងន់សរុប៤៩៦៥.៣០ក្រាម។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕




Post a Comment

Previous Post Next Post