គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជំនួបសំណេះសំណាលជាមួយក្រុមនិស្សិត ជ័យលាភី ២៥រូប

 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជំនួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធាន មនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន (IDS-២០២៣) ចំនួន២៥រូប ដើម្បីចូលជួបសម្តែងគារវកិច្ច និងទទួលយកអនុសាសន៍សម្រាប់ជាពុទ្ធិបន្ថែមដល់ការចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។


សូមបញ្ជាក់ថាក្រុមនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស របស់រាជរដ្ឋាភិបាលជប៉ុន (JDS-២០២៣) មានសមាសភាពមកពីបណ្តាក្រសួង ស្ថាប័នសាធារណៈ នឹងចេញទៅ បន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានា នៃប្រទេសជប៉ុន នាពាក់កណ្តាល ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

រូបថត៖ ខឹម សុវណ្ណារ៉ា









Post a Comment

Previous Post Next Post