គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងាប្រឆាំងគ្រឿងញៀន...

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ដើម្បីរៀបចំផែនការនិងអនុវត្តការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជូនសាធារណជន។

 ក្នុងអាណត្តិទី៧ នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកំណត់យកវិធានការអប់រំផ្សព្វផ្សាយជាវិធានការចម្បងសំដៅទប់ស្កាត់និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមពលរដ្ឋមួយចំនួននៅកម្ពុជា កសាងសង្គមកម្ពុជាមួយដែលគ្មានគ្រឿងញៀន ហើយដែលចាំបាច់ត្រូវការចូលរួមរបស់គ្រប់ភាគីទាំងអស់។

រូបថត៖ ខឹម សុវណ្ណារ៉ា









 

Post a Comment

Previous Post Next Post