គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

បុរសជាឪបានបានស្លាប់ ចំណែកកូនស្រីរងរបួសធ្ងន់...ដោយសារថយន្តដឹកប្រេងធុនធំ

(ស្រុកកំពង់សិលា)-បុរសម្នាក់បានបាត់បង់ជីវិត និងក្មេ-ងស្រីម្នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តធុនធំដឹកប្រេងឥន្ធនៈ ក្នុងទិសដៅបញ្រ្ចាសគ្នា។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង​១២:៥០នាទី​ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចគីឡូម៉ែត្រលេខ ១២៨-១២៩ ស្ថិតក្នុងភូមិវាល​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។

ហេតុការណ៍គ្រោះថ្នាក់នេះ បណ្តាលឱ្យអ្នកបេីកបរម៉ូតូ ០១នាក់ ភេទប្រុស បានបាត់បង់ជីវិតនៅហ្នឹងកន្លែង​កើតហេតុ និងក្មេ-ងស្រីម្នាក់ រងរបួសធ្ងន់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ជួយសង្គ្រោះដឹកបញ្ជូនមកព្យាបាលភ្លាមៗនៅមន្ទីរសុខភាពកត្តវិទស្រុកកំពង់សីលា​។

នៅក្រោយពេលកេីតហេតុផ្នែកជំនាញបានយកវត្ថុតាងទាំងពីរគ្រឿងខាងលេីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា​ ចំណែកសា-ក-ស-ព-ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី៕










 

Post a Comment

Previous Post Next Post