គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

លោកសង្ឃ១អង្គ ត្រូវបាននគរបាលខេត្តសៀមរាប ចាប់ខ្លួន ករណីរំលោភក្មេងស្រីជាច្រើននាក់នឹង រំលោភក្មេងស្រីវ័យ៣ឆ្នាំរួចសម្លាប់យ៉ាងសាហាវព្រៃផ្សៃ

លោកសង្ឃ១អង្គ ត្រូវបាននគរបាលខេត្តសៀមរាប ចាប់ខ្លួន ករណីរំលោភក្មេងស្រីជាច្រើននាក់នឹង រំលោភក្មេងស្រីវ័យ៣ឆ្នាំរួចសម្លាប់យ៉ាងសាហាវព្រៃផ្សៃ

- ចេញផ្សាយថ្ងៃពុធទី៣០ ខែតុលា ឆ្នាំ២០២៤

(ខេត្តសៀមរាប) ៖លោកសង្ឃជាជនសង្ស័យឈ្មោះ ណាន់ សំនៀង ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរអតីតព្រះសង្ឃ មានទីកន្លែងកំណើតរស់នៅភូមិប៉ោយតាភោគ ឃុំចង្ហា ស្រុកសេរីសោភ័ណ្ឌ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នស្នាក់នៅវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន រយៈពេល ០៣ខែ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ។

ករណីឃាតកម្មដោយចេតនា បានធ្វើទារុណកម្ម យ៉ាងឃោរឃៅ នឹង រំលោភសេពសន្ថវ: ទៅលើក្មេងស្រី ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤
ត្រង់ចំណុចចំកាដំឡូងមី  ស្ថិតនៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

បច្ចុប្បន្នសង្ស័យរូបនេះត្រូវបានកម្លាំងសម្ថកិច្ចស្រុកស្វាយលើកសាងសំណុំចាត់ការតាមនីតិវិធីនៃច្បាប់ ។







 

إرسال تعليق

أحدث أقدم