គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

ឃាត់ខ្លួនក្មេងទំនើង២០នាក់ ដែលតែងតែដើរអុកឡុកក្នុងក្រុងប៉ោយប៉ែត បញ្ជូនទៅតុលាការ



បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ។

កម្លាំងផែនជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ បើកប្រតិបត្តិការទ្រង់ទ្រាយ ត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត នៅយប់ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចយើង បានឃាត់ខ្លួនក្មេងទំនើងចំនួន២០នាក់ និងដកហូតបានម៉ូតូ កាំបិត ដាវ មួយចំនួន។

បច្ចុប្បន្នជនសង្ស័យក្មេងទំនើងទាំងនេះ ត្រូវបាឃាត់ខ្លួនយកមកសួរនាំ និងបញ្ជូនឱ្យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕










 

Post a Comment

Previous Post Next Post