គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តបាត់ដំបង

ចេញផ្សាយថ្ងៃសុក្រទី៣១ ខែមករា ឆ្នាំ២០២៥


 


បាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានចាប់ខ្លួនជនត្រូវចោទ០១នាក់ តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិកំប្រង់  ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនត្រូវចោទម្នាក់ ឈ្មោះ ហម រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរយោធា រស់នៅភូមិគគីរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៥៦តព្រ/២៥ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ របស់លោកស្រី នុត សុម៉ារី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង  ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ស្ថានទម្ងន់ទោស បរិមាណគ្រឿងញៀនច្រើនលើសលប់) ប្រព្រឹត្តនៅចំណុចភូមិសាស្រ្តខេត្តបាត់ដំបង,ខេត្តកំពង់ស្ពឺ,រាជធានីភ្នំពេញ និងក្នុងទឹកដីប្រទេសថៃ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥។

ជាមួយការឃាត់ខ្លួនជនត្រូវចោទខាងលើ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង ,ទុសសៀ០១ មានបង់០៣ និងគ្រាប់ចំនួន៩០គ្រាប់ ,ទូរស័ព្ទដៃចំនួន ០២គ្រឿង ។

បច្ចុប្បន្នជនត្រូវចោទកំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕




Post a Comment

Previous Post Next Post