គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

ប្លែកទៀតហើយ! បុរសម្នាក់នាំយកគ្រាប់មីនតោន១គ្រាប់ ទៅប្រគល់ជូនសមត្ថកិច្ច តែត្រូវបានចាប់ឃាត់ខ្លួន

ចេញផ្សាយថ្ងៃសុក្រទី០៧ ខែកុម្ភះ ឆ្នាំ២០២៥



ឧត្តរមានជ័យ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ឃាត់ខ្លួន ក្រោយពេលនាំយក គ្រាប់មីនតោន ១គ្រាប់ ទៅប្រគល់ជូនសមត្ថកិច្ច ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោងប្រហែល ១០:០០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ពេលដែលបុរសរូបនេះ និងមិត្តភក្តិរបស់គាត់១នាក់ ទៀតបានដឹកគ្រាប់មីនតោន១គ្រាប់ ដែលប្រទះឃើញនៅលើដី ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ យកមកប្រគល់ជូនសមត្ថកិច្ចនគរ បាលប៉ុស្តិ៍។

បន្ទាប់ពីប្រគល់ជូនសមត្ថកិច្ច រួច បុរសរូបនេះក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទុកនៅក្នុងទីស្នាក់ការប៉ុស្តិ៍ ១យប់ ហើយនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដើម្បីបន្តនីតិវិធីច្បាប់។

ក្នុងករណីនេះ លោក ប៊ុន អ៊ុយ មេប៉ុស្តិ៍សង្កាត់អូរស្មាច់ បានបញ្ជាក់ថា បុរសរូបនេះឈ្មោះ ទឺ ពិទូ ពិតជាត្រូវបានឃាត់ខ្លួន និងឱ្យសម្រាកនៅក្នុងប៉ុស្តិ៍១យប់ពិត មែន ព្រឹកឡេីងទេីបបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមបទចោទតាមមាត្រា ៤៩០ ពីបទកាន់កាប់អាវុធ គ្រាប់រំសេវ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និង សមត្ថកិច្ច និងមាត្រា ទី៤៩១ ពីបទបោះបង់អាវុធគ្រឿងផ្ទុះ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃក្នុងទីសាធារណៈនៃក្រមព្រហ្មទណ្ឌ៕







Post a Comment

Previous Post Next Post