គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

ទីតាំងផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយ នូវវីដេអូអាសអាភាសមួយកន្លែង ត្រូវបានអាវុធហត្ថភ្នំពេញបង្ក្រាប និងឃាត់ខ្លួនមនុស្ស១២នាក់!

ចេញផ្សាយថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥


 ទីតាំងផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយ នូវវីដេអូអាសអាភាសមួយកន្លែង ត្រូវបានអាវុធហត្ថភ្នំពេញបង្ក្រាប និងឃាត់ខ្លួនមនុស្ស១២នាក់!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ទៅតុលាការពាក់ព័ន្ធករណី ផលិត ចែកចាយនិងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាសប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិតខណ្ឌ៧មករារាជធានីភ្នំពេញ។

ករណីខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស

មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្រប​​​សម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជាក់ស្ដែង បានជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះមាន ជនជាតិចិនចំនួន ០៦នាក់, ជនជាតិខ្មែរ ចំនួន ០៥នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន ០១នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រ លិង្គ និងយោនីសិប្បនិមិត្ត ឧបករណ៍សិច ស្រោមអនាម័យ របាំងមុខទុកថតរឿងសិច រួមនឹងសម្ភារៈជាច្រើនទៀតផងដែរ៕









إرسال تعليق

أحدث أقدم