គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

អភិបាលរងស្រុកស្ទោង ណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ លេីសុខុមាលភាពកុមារកំព្រា និងងាយរងហានិភ័យ


 អភិបាលរងស្រុកស្ទោង ណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ លេីសុខុមាលភាពកុមារកំព្រា និងងាយរងហានិភ័យ

(ខេត្តកំពង់ធំ)÷ លោក សួគ៌ ប៊ុនធង អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខលើកទឹកចិត្តកុមារីកំព្រា នៅភូមិកំពង់ប្រដុំ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥នេះ។

លោកអភិបាលរង ស្រុកបានមានប្រសាសន៍លើកឡើងថា ក្នុងនាមរដ្ឋបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង សូមលើកទឹកចិត្តដល់កុមារី ណាន វណ្ណ: ត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់លទ្ធភាព ហើយក្លាយខ្លួនជាសិស្សពូកែ ជាពិសេសខិតខំរៀនសូត្រ បន្តរហូតដល់មហាវិទ្យាល័យ ដើម្បីអនាគតភ្លឺត្រចះត្រចង់ ជាម្ចាស់លើជីវិតខ្លួនឯងនិងទ្រទ្រង់សុខុមាលភាពគ្រួសារនិង បងប្អូនផងដែរ។

លើសពីនេះលោកបានអំពាវនាវ ដល់ រដ្ឋបាលឃុំម្សាក្រង មណ្ឌលសុខភាពម្សាក្រង និងមន្ទីរពេទ្យបង្អែកស្ទោង សូមជួយសម្របសម្រួលហើយ ព្យាបាលជូនប្អូនស្រីនិងប្អូនប្រុសដោយឥតគិតថ្លៃ ប្រសិនបើមានកាលៈទេសៈនិង ស្ថានភាពត្រូវថែទាំនិងព្យាបាលជំងឺថែមទៀត។

សូមបញ្ជាក់ថា កុមារី ណាន វណ្ណៈ ជាក្មេងកំព្រាឪពុកម្ដាយនៅតែ២នាក់ប្អូនប្រុស ហើយនៅក្នុងឱកាសនេះលោកសួគ៌ ប៊ុនធង បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួននិងថវិកា សរុប៣០ម៉ឺនរៀលផងដែរ៕ដោយសំនៀង។



Post a Comment

Previous Post Next Post