គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

លោកផ្កាយ១(ឈឹម ឆែម) បើករថយន្តថយក្រោយ ប៉ះម៉ូតូ មិននិយាយសម្រួល បែជាប្រើកាំភ្លើ,ងវាយគេថែមទៀត

ចេញផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥

 សមត្ថកិច្ច​នគរបាល​ខណ្ឌសែនសុខ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឃាត់​ខ្លួន​លោកឧត្ដមសេនីយ៍​ត្រី​ ឆឹម​ ឆែម​ នាយករង​សាលា​ហ្វឹកហ្វឺន​កងរាជ​អាវុធ​ហត្ថ​ជំរាយ​ ពាក់ព័ន្ធ​ បេីកបរ​រថយន្ត​ឡង់គ្រីស័រ​ពណ៌​ទឹក​ប្រាក់​ ស្លាក​លេខ​ រាជការ​០៦​ ២-៨៦៨៨​ ប៉ះម៉ូតូ​ជនរងគ្រោះ​ហើយ​ ដកកាំភ្លេីង​ខ្លី​វាយ​ក្បាល​ជនរងគ្រោះ​ជាស្ត្រី​បែកក្បាលកាលពីយប់ថ្ងៃទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ ។ 

លោកឧត្ដម សេនិយត្រី (អេង ហ៊ី) បានឱ្យដឹងថា
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖


១-ករណីគ្រោះថ្នាក់ចរាចរបង្កហិង្សាចំពោះក្មួយស្រីម្នាក់ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ចំណុចខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។

២-ដោយបានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន បុគ្គលឈ្មោះ ឈឹម ឆែម និងបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។ កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះ ស្របតាមទិសស្លោក “ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។

៣-កងរាជអាវុធហត្ថបានទំនាក់ទំនងជាក្មួយស្រី នឹងទទួលខុសត្រូវចេញថ្លៃព្យាបាលជូនក្មួយស្រីដែលរងរបួស។

៤-កងរាជអាវុធហត្ថ នឹងធ្វើការប្រកាសព័ត៌មានអំពីចំណាត់ការនីតិវិធីជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ ជ្រាបនៅពេលបញ្ចប់នីតិវិធី។

សូមគោរពជូនជ្រាបជាព័ត៌មាន។ សូមគោរពអរគុណ។









إرسال تعليق

أحدث أقدم