គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

សត្វក្រពើ ៣០ក្បាល ដែលរួចចេញពីអាងចិញ្ចឹមនៅស្រុកអង្គរជុំ មកទល់ពេលនេះចាប់បាន ២៦ក្បាលហើយ


 សត្វក្រពើ ៣០ក្បាល ដែលរួចចេញពីអាងចិញ្ចឹមនៅស្រុកអង្គរជុំ មកទល់ពេលនេះចាប់បាន ២៦ក្បាលហើយ

ករណីសត្វក្រពើចេញពីអាងចិញ្ចឹម ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់លោក ឈឿង សុីម៉ាក ភេទប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅភូមិ តាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។
តាមការឱ្យដឹងពីម្ចាស់សត្វក្រពើ នៅក្នុងទ្រុងមានក្រពើសរុបចំនួន ៧៣ក្បាល បានចេញពីអាងចំនួន ៣០ក្បាល។ ក្រោយពេលក្រុមការងារចុះទៅអន្តរាគមន៍ បានអាចចាប់យកវិញបាន ២៦ក្បាល នៅសល់ចំនួន ៤ក្បាលទៀត ដោយបច្ចុប្បន្នក្រុមការងារកំពុងបន្តសហការជាមួយប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីស្វែងរក និងចាប់យកឱ្យបានវិញទាំងអស់។
ដើម្បីជៀសវាងគ្រោះថ្នាក់ អាជ្ញាធរមូលដ្ឋានបានជម្រាបដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន មិនឱ្យទៅជិតតំបន់ប្រឡាយទឹក ឬកន្លែងជិតអាងចិញ្ចឹមក្រពើ រហូតដល់ការស្វែងរកត្រូវបានបញ្ចប់។ 
អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក កំពុងបន្តតាមដានស្ថានភាព និងចាត់វិធានការតាមស្ថានភាពជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាពសាធារណៈ។ ខ្ញុំវីរះ ពី KS HOTNEWS




Post a Comment

Previous Post Next Post