គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

សមត្ថកិច្ច បង្ក្រាបករណីគ្រឿងញៀន នឹងឃាត់ខ្លួនមុខសញ្ញា ០៣នាក់នៅកំពង់ស្ពឺ

ចេញផ្សាយ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៥
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបានការណែនាំពីរលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការ នៃអធិការនគរបាលស្រុកសាមគ្គីមុនីជ័យ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានសហការស្រាវជ្រាវក្រោយទទួលបានព័ត៌មានពីមហាជន ឈានទៅធ្វេីការបង្រ្កាបបានមុខសញ្ញា នៅចំណុចព្រៃខាងកើតវត្តជ្រៃក្រាំងខ្នុរ ស្ថិតនៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដោយចុះទៅដល់ទីតាំងខាងលើ បានឃេីញមុខសញ្ញាសង្ស័យចំនួន០៣នាក់

១.ឈ្មោះ ជួប ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ (មុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួន)


២.ឈ្មោះ សុង ប៊ុន្នី ភេទប្រុស អាយុ២១ឆ្នាំ
រស់នៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ

៣.ឈ្មោះ ឆន ឆាង ភេទប្រុស អាយុ២១ឆ្នាំ
រស់នៅភូមិព្រៃទាន់  ឃុំចាន់សែន  ស្រុកសាមគ្គីមុនីជ័យ

ជាក់ស្តែងកំលាំងសមត្ថកិច្ចបានឃាត់និងត្រួតពិនិត្យឆែកឆេរ ដកហូត បានម្សៅក្រាមសថ្លាស ង្ស័ យជា គ្រឿងញៀនចំនួន៥ក ញ្ច ប់,ទូរស័ព្ទដៃចំនួន២គ្រឿង,ម៉ូតូ១គ្រឿង ឧបករណ៍ កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធី៕



إرسال تعليق

أحدث أقدم