គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

ឯកឧត្ដមប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាការងា ទ្វេភាគី ជាមួយឯកឧត្ដម វ៉ាងយី ខេត្តយូណាន ប្រទេសចិន

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនភាគីចិនថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះសាមគ្គីភាពជាប្រពៃណី មិត្តភាពដែកថែបដ៏យូរអង្វែង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា-ចិន និងសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ជាពិសេសការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និតសម្រាប់គ្រប់កម្រិត និងគ្រប់វិស័យ។ 
ឯកឧត្តមក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតួនាទីសកម្ម និងស្ថាបនារបស់ប្រទេសចិន ក្នុងការគាំទ្រឱ្យមានបទឈប់បាញ់រវាងជម្លោះកម្ពុជា-ថៃ។ កិច្ចគាំទ្រជាបន្តបន្ទាប់របស់មិត្តចិនក្នុងការជំរុញការដោះស្រាយជម្លោះដោយប្រើប្រាស់កិច្ចសន្ទនា វិធីការទូត និងការគោរពគ្នាទៅវិញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ពេញលេញ និងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។
On 28 December 2025, His Excellency PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, held a bilateral meeting with His Excellency Wang Yi, Minister of Foreign Affairs of the People’s Republic of China, in Yunnan Province, People’s Republic of China.

His Excellency Deputy Prime Minister attaches great importance to the traditional solidarity, longstanding ironclad friendship, and strong foundation underpinning relations between Cambodia and China, and highly values the steady progress of bilateral cooperation, particularly the frequent exchanges at all levels and across all sectors. 

e also deeply appreciates China’s active and constructive role in supporting the ceasefire between Cambodia and Thailand. China’s continued support for the peaceful resolution of differences through dialogue, diplomacy, and mutual respect plays a vital role in supporting the full and effective implementation of the ceasefire toward advancing a just and lasting peace.

🇰🇭🇨🇳 Cambodia #China 




រូបភាពដោយខឹម សុវណ្ណារ៉ា, ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

Post a Comment

Previous Post Next Post