គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងគប់ឡាននៅម្ដុំវត្តភ្នំបានសរុប៩នាក់ហើយ, មេប៉ូលីសរាជធានី ឱ្យអ្នកគេចខ្លួនចូលខ្លួនជាបន្ទាន់ត្រឹមម៉ោង៧ ព្រឹកថ្ងៃ១៩ ខែមេសា

គិតត្រឹមម៉ោង៨៖០០នាទីយប់ថ្ងៃទី១៨ ខែមេសា និង ក្រុមក្មេងទំនើងដែលវាយនិងគប់រថយន្ត១គ្រឿងនៅម្ដុំវត្តភ្នំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៩នាក់ហើយ។ នេះបើតាមស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ។ ស្នងការនគរបាលរាជធានីរូបនេះឱ្យក្មេងទំនើងដែលពាក់ព័ន្ធ ក៏ដូចជាក្មេងទំនើងដែលគប់រថយន្តហើយកំពុងរត់គេចទៅពួននៅតាមខេត្ត ត្រូវចូលខ្លួនសារភាពជាបន្ទាន់ត្រឹមម៉ោង៧៖០០នាទីព្រឹក។

លោក ជួន ណារិន្ទ សរសេរដូច្នេះ ៖[ខ្ញុំបាទសូមផ្ដាំទៅយុវជនដែលរួមគ្នាវាយបំផ្លាញរថយន្តនោះ(ខ្ញុំទុករយៈពេលឱ្យចូលសារភាពត្រឹមព្រឹកស្អែកវេលាម៉ោង ៧៖០០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ គិតមកដល់ម៉ោង ២០ ៖០០នាទីថ្ងៃទី១៨ ខែមេសា នេះ កំលាំងជំនាញយើងខ្ញុំតាមឃាត់ខ្លួនសរុបបាន០៩ នាក់ហើយ។ ករណីខាងលើជាបទល្មើសព្រហ្មទណ្ឌ(អ្នកមិនអាចរត់គេចខ្លួនមួយជីវិតបានទេ គឺសមត្ថកិច្ចជំនាញ តាមគ្រប់ពេលវេលា) សូមចេញពីខេត្តមកទាំងយប់មក។







Post a Comment

Previous Post Next Post