គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

UPDATE: ជនដៃដល់បាញ់ និងវាយសម្លាប់អតីតប្រពន្ធនៅហាងអ៊ុតសក់ផ្សារទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ត្រូវនគរបាលបញ្ជូនទៅតុលាការ


 UPDATE: ជនដៃដល់បាញ់ និងវាយសម្លាប់អតីតប្រពន្ធនៅហាងអ៊ុតសក់ផ្សារទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ត្រូវនគរបាលបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ ជនដៃដល់ដែលបាញ់ ហើយដេញវាយជាមួយកាំភ្លើងខ្លីយ៉ាងសាហាវព្រៃផ្សៃទៅលើអតីតប្រពន្ធរបស់ខ្លួន ដែលជាម្ចាស់ហាងអ៊ុតសក់នៅផ្សារទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៀត។ 
សូមបញ្ជាក់ថា ការចាប់ខ្លួនជនកំណាចម្នាក់នេះ បានធ្វើឡើងអនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។ 
កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនដៃដល់នៅត្រង់ចំណុចក្នុងព្រៃ ភូមិត្រេីង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែមេសា។
ជនដៃដល់បានសម្លាប់ស្រ្តីរងគ្រោះនៅកន្លែងហាងអ៊ុតសក់ផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។
ជនឃោរឃៅម្នាក់នេះមានឈ្មោះ ធួក ជីអាយុ៣៩ឆ្នាំ រស់នៅបន្ទប់ជួលលេខ១៥២ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ 
ចំណែកជនរងគ្រោះឈ្មោះ ជុន តឿ អាយុ ២២ឆ្នាំ។ រវាងជនដៃដល់ និងស្រ្តីរងគ្រោះជាប្តីប្រពន្ធនឹងគ្នា តែបានបែកគ្នា១ខែហើយ ដោយសាររស់នៅមិនចុះសម្រុងនឹងគ្នា៕





Post a Comment

Previous Post Next Post