ចេញផ្សាយថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវពង្រឹងវិន័យកងកម្លាំងគ្រប់លំដាប់ថ្នាក់ ឥរិយាបទ សុជីវធម៌ ក្នុងនាមជាមន្រ្តីនគរបាលជាតិ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំដល់មន្រ្តីក្រោមវាទ ត្រូវពង្រឹងវិន័យកងកម្លាំងគ្រប់លំដាប់ថ្នាក់ ឥរិយាបទ សុជីវធម៌ ត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួន ក្នុងនាមជាមន្រ្តីនគរបាលជាតិ ជាពិសេសនៅក្នុងកិច្ចប្រតិបត្តិការបង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានទូទាំងប្រទេស។
ការណែនាំនេះធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តខែឧសភា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ៕
Tags:
ព័ត៌មានសុខសង្គម









