គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

ឃាត់ខ្លួនជនបរទេសជាង ៦០នាក់ ពាក់ព័ន្ធឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ


 ឃាត់ខ្លួនជនបរទេសជាង ៦០នាក់ ពាក់ព័ន្ធឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ក្រុមការងារចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាប នៅទីតាំងអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦១នាក់ (ស្រី ០៦នាក់) ក្នុងនោះគ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ ចំនួន ៤២នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុកសម្ភារសម្រាប់ប្រព្រឹត្តិបទល្មើស Online Scam ១៥នាក់ និងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង និងសម្ភារបច្ចេកវិទ្យាមួយចំនួនមានដូចជាៈ កុំព្យូទ័រយួរដៃ ចំនួន ៤៨គ្រឿង ទូរសព្ទដៃ ចំនួន ៤៦៨គ្រឿង អេក្រង់ម៉ូនីទ័រ ចំនួន ៣២គ្រឿង CPU ចំនួន ១០គ្រឿង Tablet ចំនួន ០១គ្រឿង និងស៊ីមកាតទូរស័ព្ទបរទេសមួយចំនួនធំទៀតផងដែរ៕




إرسال تعليق

أحدث أقدم