គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

بلا عنوان

លោកម៉ក់ សុភ័ក្ត្រា មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងរ៉ែ និងថាមពល ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ 

 អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីផ្ទុះអាវុធបណ្ដាលឱ្យត្រូវកូនប្រុសបង្កើតរងរបួស

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងរ៉ែ និងថាមពល ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ ចាត់វិធានការឃាត់ខ្លួនជាបណ្ដោះអាសន្ន បន្ទាប់ពីលោកបានបើករថយន្តដេញតាម និងផ្ទុះអាវុធគំរាមរថយន្តប្រពន្ធ បណ្ដាលឱ្យផ្លាតគ្រាប់ត្រូវកូនប្រុសបង្កើតរបស់ខ្លួន រងរបួសត្រង់ចំណុចពោះ យ៉ាងធ្ងន់ធ្ងរ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ក់ សុភ័ក្ត្រា មានតួនាទីជា អគ្គនាយករង នៃក្រសួងរ៉ែ និងថាមពល។

ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីលោក ម៉ក់ សុភ័ក្ត្រា បានបើករថយន្តដេញតាមរថយន្តរបស់ភរិយា ដោយសារមានការសង្ស័យថា ភរិយារបស់លោកកំពុងលួចលាក់មានទំនាក់ទំនងស្នេហាមិនស្មោះត្រង់ និងបានដឹកប្រុសស្នេហ៍តាមរថយន្តជាមួយគ្នា។ ដោយសារកំហឹងភ្លាមៗ លោកបានដកអាវុធខ្លីបាញ់គំរាម ដើម្បីស្ទាក់ឃាត់រថយន្តភរិយា ប៉ុន្តែជាអកុសល គ្រាប់កាំភ្លើងបានផ្លាតទៅត្រូវកូនប្រុសបង្កើតរបស់លោក ដែលនៅក្នុងហេតុការណ៍នោះ បណ្ដាលឱ្យរងរបួសធ្ងន់។

ប្រភពដដែលបានបន្តថា នៅពេលដែលកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីអន្តរាគមន៍ និងគ្រប់គ្រងសភាពការណ៍ សមត្ថកិច្ចមិនបានប្រទះឃើញវត្តមានភរិយា និងបុរសដែលត្រូវគេសង្ស័យនោះនៅកន្លែងកើតហេតុឡើយ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនលោក ម៉ក់ សុភ័ក្ត្រា និងដកហូតអាវុធពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ចែករំលែកដោយឡែក ជនរងគ្រោះត្រូវជាកូនប្រុស ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។












إرسال تعليق

أحدث أقدم