គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

بلا عنوان

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! 

កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មានករណីគាស់ទ្វាបន្ទប់ជួលមួយកន្លែងនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយលួចយកកាបូប ម្ចាស់បន្ទប់ដែលជាមន្ត្រីបម្រើការនៅអង្គភាពធ្វើស្លាកលេខបណ្តាលឲ្យបាត់ ស្លាកលេខរថយន្តនិងឯកសារពាក់ព័ន្ធមួយចំនួន។  

បន្ទាប់ពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការស្រាវជ្រាវរហូតមកដល់វេលាម៉ោង ០៦:៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបានដកហូតវត្ថុតាងសម្ភារៈជាស្លាកលេខ និងឯកសារពាក់ព័ន្ធមួយចំនួន បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ 
ជនសង្ស័យទាំង០៤នាក់ រួមមាន៖ ១.ឈ្មោះ ឯម សុគន្ធ ភេទប្រុស អាយុ ២៦ឆ្នាំ, ២.ឈ្មោះ ស វេហា ភេទប្រុស អាយុ ២០ឆ្នាំ, ៣.ឈ្មោះ ស៊ុត សំអូន ហៅអាងោល ភេទប្រុស អាយុ ៣០ឆ្នាំ, ៤ឈ្មោះ នេត ស្រីនិច ភេទស្រី អាយុ ២០ឆ្នាំ។
ក្រោមវិធានការជំនាញជនសង្ស័យប្រុសស្រីទាំង០៤នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចគាស់បន្ទប់ជួលយកសម្ភារៈរបស់ជនរងគ្រោះនៅទីតាំងខាងលើ ប្រាកដមែន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ និងធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀនផងដែរ លើសពីនេះ ឈ្មោះ ស វេហា បានសារភាពបន្ថែមថា កន្លងមកខ្លួនធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការលួចសម្ភារៈនៅក្នុងបុរីសង្ឃឹមថ្មីម្តងហើយ។
ជនសង្ស័យសង្ស័យប្រុសស្រីទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


إرسال تعليق

أحدث أقدم