ចេញផ្សាយថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៦
ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ណែនាំ រំលឹកដាស់តឿនដល់មន្រ្តីអនុវត្តច្បាប់ ឲ្យគោរពនូវក្រមសីលធម៌ និងមនសិកាវិជ្ជាជីវៈ គោរពច្បាប់ បទបញ្ញត្តិ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីបោសសម្អាតការប្រើប្រាស់គ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀនក្នុងផ្ទៃប្រទេស តាមគោលការណ៍ «សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ» ។ការណែនាំនេះធ្វើឡើងនៅក្នុងឱកាសឯកឧត្ដម ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅខែកុម្ភៈ ឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
Tags:
គ្រឿងញៀន









