គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដាស់តឿនដល់មន្រ្តីអនុវត្តច្បាប់ ឲ្យគោរពនូវក្រមសីលធម៌ និងមនសិកាវិជ្ជាជីវៈ គោរពច្បាប់ បទបញ្ញត្តិ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាល

ចេញផ្សាយថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៦
ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ណែនាំ រំលឹកដាស់តឿនដល់មន្រ្តីអនុវត្តច្បាប់ ឲ្យគោរពនូវក្រមសីលធម៌ និងមនសិកាវិជ្ជាជីវៈ គោរពច្បាប់ បទបញ្ញត្តិ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីបោសសម្អាតការប្រើប្រាស់គ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀនក្នុងផ្ទៃប្រទេស តាមគោលការណ៍ «សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ» ។

ការណែនាំនេះធ្វើឡើងនៅក្នុងឱកាសឯកឧត្ដម ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅខែកុម្ភៈ ឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ៕








Post a Comment

Previous Post Next Post