រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៦បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម អន សុខុន ទីប្រឹក្សាអគ្គបញ្ជាការ នៃក្រសួងការពារជាតិ ដែលកំពុងសម្រាកព្យាបាលជំងឺក្រោយការវះកាត់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការយកចិត្តទុកដាក់ និងក្តីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសុខភាពរបស់ ឯកឧត្តមទីប្រឹក្សា។ក្រៅពីការសួរសុខទុក្ខ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់ ឯកឧត្តម អន សុខុន ដែរនេះបង្ហាញពីការយកចិត្តទុកដាក់ និងសមានចិត្តរបស់ ឯកឧត្តមបណ្ឌិត សម តារា ក្នុងស្មារតីលើកទឹកចិត្ត និងស្រឡាញ់រាប់អានគ្នា ដើម្បីជួយសម្រាលបន្ទុកក្នុងអំឡុង ពេលសម្រាកព្យាបាល។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ដែល កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ជាមួយគ្នាផងដែរ។សូមជម្រាបផងដែរថា ឯកឧត្តម អន សុខុន បានទទួលការវះកាត់ ប្រមាត់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ បច្ចុប្បន្ន ឯកឧត្តមកំពុងបន្តសម្រាកព្យាបាលតាមការកំណត់របស់គ្រូពេទ្យ ដើម្បីតាមដានស្ថានភាពមុខរបួសឱ្យបានជាសះស្បើយ មុននឹងអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ៕
Tags:
ព័ត៌មានជាតិ









