គេហទំព័រ ចាស់ www.kshotnews.com ប្តូទៅគេហទំព័រ ថ្មី www.k-kshotnews.com.kh
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ខេ អេស ហតញូស៍ (www.k-kshotnews.com.kh) គេហទំព័រនេះ ដំណើការតាមប្រកាសលេខ ១៣៤ ប្រក.ម.ព ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាសយដ្ឋានស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

នគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនស្ដ្រីជនជាតិវៀតណាម៤នាក់ ដែលធ្វើសកម្មភាពលួចទូរស័ព្ទដៃ«បុកហោប៉ៅ» ក្នុងកម្មវិធីនគរសង្ក្រាន្ដ


 នគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនស្ដ្រីជនជាតិវៀតណាម៤នាក់ ដែលធ្វើសកម្មភាពលួចទូរស័ព្ទដៃ«បុកហោប៉ៅ» ក្នុងកម្មវិធីនគរសង្ក្រាន្ដ

រាជធានីភ្នំពេញ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឃាត់ខ្លួនស្ដ្រីជនជាតិវៀតណាម ចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសអំពើលួច (លួចទូរស័ព្ទដៃ) នៅក្នុងកម្មវិធីនគរសង្រ្កាន ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ CHU THI CHIEN ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិវៀតណាម, ទី២៖ឈ្មោះ NGUYEN THI HOA ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម, ទី៣៖ឈ្មោះ TRAN THI THAO ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម និងទី៤៖ ឈ្មោះ KIM THI LIEU ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិវៀតណាម។
វត្ថុតាងចាប់យករួមមាន កាបូបស្ពាយពីក្រោយចំនួន១ ពណ៌ខ្មៅ, ទូរស័ព្ទដៃចម្រុះម៉ាក ចំនួន១៧គ្រឿង និងក្រដាស់អាលុយម៉ីញ៉ូម មួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យការិយាល័យជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕



إرسال تعليق

أحدث أقدم